ហេតុអ្វីបានជាយើងអភិវឌ្ឍលំនៅឋានក្នុងក្រុងបាវិត ខេត្តស្វាយរៀង?
ដោយមានអ្នកវិនិយោគមកណ្តាក់ទុនកើនឡើងឥតឈប់ឈរ ក្នុងវិស័យឧស្សាហកម្ម ការកែច្នៃរោងចក្រ និងរដ្ឋាភិបាលកំពុងបើការដ្ឋានសង់ផ្លូវល្បឿនលឿនតភ្ជាប់កម្ពុជា-វៀតណាម នឹងអាចបញ្ចប់ការសាងសង់នៅឆ្នាំ២០២៧ខាងមុខនេះ ដោយយោងតាមប្រសាសន៍របស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា។
បានធ្វើឱ្យទីក្រុងបាវិតប្រែមុខប្រែមាត់ ជាតំបន់សេដ្ឋកិច្ចដ៍សំខាន់ ដែលមានតំបន់សេដ្ឋកិច្ចពិសេសកំពុងដំណើរការចំនួន ០៨ ទីតាំងផ្សេងៗគ្នា។ មានរោងចក្រ សហគ្រាស និងគ្រឹះស្ថានឯកជនជាង២០០កទីតាំង បានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាជនកម្ពុជាជាង៧០,០០០នាក់។
ដើម្បីចូលរួមអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាល ពួកយើងបានប្តេជ្ញាអភិវឌ្ឍន៍លំនៅឋានបែបសហគមន៍ ជូនដល់អ្នកវិនិយោគ និងប្រជាជនកម្ពុជាដែលមានបំណងបង្កើតអាជីវកម្ម និងការរស់នៅប្រកបដោយផាសុកភាពដ៍ល្អបំផុត ផ្គួបផ្សំនូវគ្រឿងបរិក្ខាលំដាប់ជាច្រើននៅក្នុងគម្រោង។