Bavet Residences – ស្តង់ដារថ្មីនៃជីវិតទំនើប

‣ កន្លែងដែលផ្តល់ជូនការរស់នៅ ភាពតភ្ជាប់ និងសុភមង្គលរួមគ្នា។
‣ ទីតាំងល្អបំផុត – ដីទំហំ ១៤ ហិកតា
‣ ស្ថិតនៅលើដីទំហំ ១៤ ហិកតា តាមបណ្តោយផ្លូវជាតិលេខ 1 ដែលមានកិត្យានុភាព Bavet Residences មានទីតាំងយុទ្ធសាស្ត្រដ៏សំខាន់ ដែលភ្ជាប់ផ្ទាល់ទៅនឹងផ្លូវសេដ្ឋកិច្ចមេរបស់ប្រទេសកម្ពុជា។
‣ គម្រោងទាំងមូលមានចំនួន ៥៧៤ ផ្ទះ
‣ ផ្ទះអាជីវកម្ម (Shophouse) កម្រិតខ្ពស់ ៥០ ឯកតា
‣ ផ្ទះថោនហៅហ៌ (Townhouse) ប្រណិត ៥២៤ ឯកតា
‣ ភាពតភ្ជាប់តំបន់គ្នាយ៉ាងរលូន
‣ ចាប់ផ្តើមនៅចុងឆ្នាំ ២០២៤ Bavet Residences ស្ថិតនៅចំណុចសំខាន់នៃពាណិជ្ជកម្ម និងការជួញដូរក្នុងតំបន់ដែលមានទីតាំងអនុគ្រោះរវាងរាជធានីភ្នំពេញ និងទីក្រុងហូជីមិញ ប្រទេសវៀតណាម។ ការអភិវឌ្ឍនេះនឹងទទួលបានអត្ថប្រយោជន៍បន្ថែមពី ផ្លូវល្បឿនលឿនភ្នំពេញ–បាវិត ដែលនឹងបញ្ចប់នៅដើមឆ្នាំ ២០២៧ ហើយភ្ជាប់រលូនជាមួយផ្លូវល្បឿនលឿនហូជីមិញ។ ផ្លូវអាស៊ាននេះនឹងកំណត់ស្តង់ដារថ្មីសម្រាប់ភាពតភ្ជាប់ឆ្លងប្រទេស និងបើកសក្តានុពលនៃកំណើនដ៏អស្ចារ្យសម្រាប់អ្នករស់នៅ និងអ្នកវិនិយោគ។
‣ ហ៊ំុពន្ធដោយតំបន់អភិវឌ្ឍ - រស់នៅតាមបែបផែនថ្មី
‣ ជុំវិញដោយតំបន់ឧស្សាហកម្ម កាស៊ីណូអន្តរជាតិ មជ្ឈមណ្ឌលទិញទំនិញ និងក្លឹបកម្សាន្ត Bavet Residences មិនត្រឹមតែផ្តល់ជាផ្ទះទេ ប៉ុន្តែជារបៀបរស់នៅដ៏ទំនើប និងពោរពេញដោយការអភិវឌ្ឍ។ មានទីតាំងត្រឹមតែចម្ងាយ ៦.៥ គីឡូម៉ែត្រពីព្រំដែនកម្ពុជា–វៀតណាម គម្រោងនេះជាជម្រើសល្អបំផុតសម្រាប់អ្នកដែលស្វែងរកសហគមន៍មានសុភមង្គល តភ្ជាប់ល្អ និងមានអនាគតរីកចម្រើន។

ហេតុអ្វីត្រូវវិនិយោគន៌នៅ បាវិត រ៉េស៊ីឌិនស៍?

‣ ទីតាំងយុទ្ធសាស្ត្រនៅច្រកចូលអាស៊ាន
‣ សក្តានុពលកំណើនខ្ពស់ ដោយជំរុញដោយគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ
‣ របៀបរស់នៅចម្រុះ មានកន្លែងទិញទំនិញ កម្សាន្ត និងមជ្ឈមណ្ឌលអាជីវកម្មជិតខាង
‣ តម្លៃវិនិយោគមាននិរន្តរភាព នៅក្នុងតំបន់សេដ្ឋកិច្ចកំពុងរីកចម្រើន
Bavet Residences – រស់នៅ តភ្ជាប់ រីកចម្រើន

សង់ដោយភាពរឹងមាំ និងអាយុកាលយូរវែង

នៅ Bavet Residence, យើងជឿជាក់ថា “ផ្ទះពិតប្រាកដ” ចាប់ផ្តើមពីគ្រឹះដ៏រឹងមាំ។ ដូចហេតុនេះហើយ ដែលគ្រប់ផ្ទះទាំងអស់ត្រូវបានសាងសង់ដោយគ្រឹះ សសរជួរឈរ និងជញ្ជាំង ដែលរចនាផ្ទាល់ខ្លួន ដើម្បីធានាភាពរឹងមាំ និងសុវត្ថិភាពខ្ពស់បំផុត។ ការប្តេជ្ញារបស់យើងចំពោះគុណភាពសំណង់ មានន័យថា ផ្ទះរបស់អ្នកមិនត្រឹមតែស្អាតទាន់សម័យទេ ប៉ុន្តែរឹងមាំ មានអាយុកាលយូរ ហើយត្រៀមរួចជាស្រេចដើម្បីបម្រើជីវិតជំនាន់ហើយជំនាន់ទៀតដោយជឿជាក់។

ការប្តេជ្ញារបស់យើងចំពោះលោកអ្នក

ភាពជោគជ័យរបស់យើង មកពីការផ្តល់ជូនផលិតផលទំនើបបំផុត ការរៀបចំបរិស្ថានបែបសោភ័ណ ការផ្តល់សេវាសម្រួលដល់អ្នករស់នៅយ៉ាងប្រណិត និងការគ្រប់គ្រងអចលនទ្រព្យ
ដោយវិជ្ជាជីវៈដល់ម្ចាស់ផលប្រយោជន៍ទាំងអស់។ ផ្ទះរបស់អ្នក គឺជាការទទួលខុសត្រូវរបស់យើង។
អតិថិជនជាជម្រើសដំបូង
ការគាំទ្របន្ទាប់ពីការលក់ និងការថែទាំបន្តជាបន្តបន្ទាប់ ដើម្បីធានាថា អ្នកមានភាពពេញចិត្តយ៉ាងល្អបំផុត
ផ្ទះទំនើបប្រណិត និងផ្តល់សុភមង្គល
រចនានិងសង់ឡើងដោយផ្តោតលើភាពប្រណិត ភាពរឹងមាំ ទស្សនវិស័យឆ្ពោះទៅអនាគត សំណង់មានអាយុកាលរហូតដល់ ៥០ឆ្នាំ
បរិក្ខារគ្រប់គ្រាន់ក្នុងគម្រោង
រៀបចំដោយគំនិត បង្កើតដោយស្នាដៃ និងថែរក្សាទុកតកូនតចៅ
រស់នៅជាមួយសុវត្ថិភាពពេញលេញ
មានការត្រួតពិនិត្យ និងសន្តិសុខយាមកាម ២៤ ម៉ោង ជារៀងរាល់ថ្ងៃ ដើម្បីភាពស្ងប់ចិត្តរបស់លោកអ្នក
បរិក្ខារស្តង់ដារពិភពលោក
កញ្ចប់សេវាសុខុមាលភាពដ៏គ្រប់ជ្រុងជ្រោយ មាននៅកន្លែងតែមួយ

ដៃគូរបស់យើង

ការសហការជាមួយក្រុមហ៊ុនសំណង់ដែលមានកេរ្តិ៍ឈ្មោះ ធានាបាននូវការបញ្ចប់គម្រោងប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា