ក្នុងនាមជាអ្នកត្រួសត្រាយផ្លូវឆ្ពោះទៅអនាគត, យើងខ្ញុំគឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា ដែលមានកំណើនលឿនបំផុត និងរឹងមាំបំផុត ព្រមទាំងមានចក្ខុវិស័យច្បាស់លាស់
ចក្ខុវិស័យរបស់យើង
ចក្ខុវិស័យស្ថាបត្យកម្មរបស់យើង ផ្តោតលើការបង្កើតគេហដ្ឋាន ដោយយកចិត្តទុកដាក់ដាច់ខាតលើគុណភាព និងភាពរឹងមាំ ក្នុងការសាងសង់លំនៅដ្ឋាន។ អគាររបស់យើងត្រូវបានសាងសង់តាមស្តង់ដារខ្ពស់បំផុត រចនាឡើងដើម្បីប្រើប្រាស់បាន ៥០ ឆ្នាំ, ដោយមានហេដ្ឋារចនាសម្ព័ន្ធរឹងមាំ, គ្រឹះរឹងមាំ, ព្រមទាំងសសរ និងជញ្ជាំងដាច់ដោយឡែកពីគ្នា ដែលមានកម្រាស់ ២០ សង់ទីម៉ែត្រ។ យើងខ្ញុំប្រើប្រាស់តែសម្ភារៈសំណង់ល្អបំផុត ដើម្បីធានាថាគេហដ្ឋានរបស់លោកអ្នកនៅតែមាននិរន្តរភាពយូរអង្វែង។
បាវិត រ៉េស៊ីដិន (Bavet Residences) បានខិតខំប្រឹងប្រែងយ៉ាងឧស្សាហ៍ព្យាយាម, មិនចេះនឿយហត់, និងប្រកបដោយឆន្ទៈ ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ លើការសាងសង់លំនៅដ្ឋាន, ដោយមានផែនការបញ្ចប់សហគមន៍នេះ ត្រឹមពាក់កណ្តាលឆ្នាំ ២០២៦។ គោលដៅរបស់យើងគឺ បង្កើនគុណភាពជីវិត ដោយផ្តោតលើមនុស្សជាស្នូល នៅក្នុងគ្រប់ទីកន្លែង និងបទពិសោធន៍ដែលយើងបង្កើតឡើង
បេសកម្មរបស់យើង
យើងខ្ញុំប្តេជ្ញាចិត្តក្នុងការបង្កើតនូវគំនិតថ្មីមួយប្រកបដោយនិរន្តរភាព ដែលកម្ពុជាមិនធ្លាប់មានពីមុនមក, ដោយបង្ហាញជូននូវគំនិតរចនាដ៏ទំនើប និងបំផុសគំនិតពីឆាកអន្តរជាតិ, ដើម្បីសាងសង់គេហដ្ឋានសម្រាប់ជីវិត ជូនដល់ឥស្សរជនលំដាប់ពិភពលោក
យើងខ្ញុំផ្តល់ជូនកន្លែងរស់នៅ ដែលភាពឆើតឆាយ ផ្សារភ្ជាប់ជាមួយនឹងភាពស៊ីវិល័យ, ជាកន្លែងដែលការរចនាសម័យទំនើប ផ្សំផ្គុំជាមួយធម្មជាតិយ៉ាងរលូន, និងជាកន្លែងដែលភាពប្រណីត ត្រូវបានផ្តល់និយមន័យថ្មី តាមរយៈតម្លៃសមរម្យ។
តម្លៃ
ជាមួយនឹងចក្ខុវិស័យ ក្នុងការលើកកម្ពស់បទពិសោធន៍នៃការរស់នៅ សម្រាប់ប្រជាជនក្រុងបាវិត ជាពិសេស និងប្រជាជនកម្ពុជា ជាទូទៅ, យើងខ្ញុំប្តេជ្ញាចិត្ត ក្នុងការវិនិយោគធនធាន និងកិច្ចខិតខំប្រឹងប្រែង យ៉ាងច្រើនសន្ធឹកសន្ធាប់ ទៅលើការសាងសង់គេហដ្ឋាន ប្រកបដោយនិរន្តរភាព និងភាពប្រណីត ព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធទំនើប និងសេវាកម្មគ្រប់គ្រងអចលនទ្រព្យដ៏ល្អឥតខ្ចោះ។ គោលដៅរបស់យើង មិនត្រឹមតែសាងសង់ផ្ទះប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីបង្កើតសហគមន៍ដ៏រុងរឿង, បង្កើតទំនាក់ទំនងយូរអង្វែងជាមួយអតិថិជន, និងបណ្តុះនូវអារម្មណ៍ពិតនៃ "គេហដ្ឋាន" ផងដែរ។ គោលការណ៍ទាំងនេះ គឺជាត្រីវិស័យចង្អុលផ្លូវ សម្រាប់រាល់កិច្ចខិតខំប្រឹងប្រែងរបស់យើង នៅ បាវិត រ៉េស៊ីដិន (Bavet Residences)

