គំនិតស្ថបត្យកម្មពួកយើងមានសុច្ឆន្ទៈក្នុងការអភិវឌ្ឍន៍លំនៅឋានដែលមានចក្ខុវិស័យយូរអង្វែងនៃសំណង់លំនៅឋាន (ដែរមានអាយុកាល៥០ឆ្នាំ) និងនាំមកនូវប្រណិតភាព សោភណ្ឌភាព និងគុណភាពដ៍ខ្ពស់បំផុតលើការហេដ្ឋារចនាសម្ព័ន្ធនៃការបុកគ្រឹះ និងជញ្ជាំងលំនៅឋានដាច់ដោយឡែកពីគ្នាដែលមានកម្រាស់២០សង់ទីម៉ែត្រ ជាមួយនឹងសម្ភារៈសំណង់ដែរមានគុណភាពខ្ពស់បំផុត។ ដើម្បីបង្កើតបាននូវអ៉ីសូឡង់ការពារកុំឱ្យមានការរំខានដោយសម្លេងពីខាងក្រៅ និងរក្សាលំនឹងស្ថិរភាពសីតុណ្ហភាពបានខ្ពស់ល្អក្នុងគេហដ្ឋាន ដោយមានគោលបំណងក្លាយជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានដែលមានការជឿជាក់បំផុតនៅកម្ពុជា។ បាវិត រ៉េស៊ីឌិនស៍ បានបើកការដ្ឋានសាងសង់លំនៅឋាននៅចុងឆ្នាំ២០២៤ លើផ្ទៃដីចំនួន១៤ហិកតាដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ០១ ជាផ្លូវសរសៃឈាមសេដ្ឋកិច្ចពាណិជ្ជកម្មដ៍សំខាន់នៃទីក្រុងបាវិត និងស្ថិតនៅចន្លោះទីក្រុងធំពីរ គឺរាជធានីភ្នំពេញ និងទីក្រុងហូជីម៉ិញប្រទេសវៀតណាម។ បច្ចុប្បន្នភាពរាជរដ្ឋាភិបាលកំពុងសាងសង់ផ្លូវល្បឿនលឿនទី២ ភ្នំពេញ-បាវិត ជាផ្លូវល្បឿនលឿនអាស៊ានដែលតភ្ជាប់ផ្លូវល្បឿនលឿនទីក្រុងហូជីម៉ិញប្រទេសវៀតណាម និងគ្រោងបញ្ចប់ការសាងសង់នៅដើមឆ្នាំ២០២៧នេះ ដោយយោងតាមប្រសាសន៍របស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។ បាវិត រ៉េស៊ីឌិនស៍ ស្ថិតនៅតំបន់ដែលមានសក្តានុពលដ៍ខ្លាំងបំផុត ដូចជារោងចក្រ សហគ្រាស ក្លឹបកម្សាន្ត កាស៊ីណូ មជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ និងមានចម្ងាយត្រឹមតែ៦.៥គីឡូម៉ែត្រពី បាវិត រ៉េស៊ីឌិនស៍ (ព្រំដែនកម្ពុជា-វៀតណាម)។